មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្ត មនុស្សធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតៃវ៉ាន់-កម្ពុជា

គម្រោងនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ វេជ្ជសាស្រ្ត និងមនុស្សធម៌តៃវ៉ាន់-កម្ពុជា ជាសមិទ្ធផលនៃកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ដែលបង្កើតដោយនាយកគម្រោង ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំង ក្រសួងសុខាភិបាលផងដែរ ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ជ្រោមជ្រែងរួមគ្នាពីសំណាក់អ្នកជំនួញ ពាណិជ្ជកម្ម រដ្ឋាភិបាល បណ្ឌិត្យសភា និង សហគមន៍ស្រាវជ្រាវរបស់កម្ពុជា បទពិសោធន៍របស់តៃវ៉ាន់ ទាំងស្រុងត្រូវបាននាំចូល និងបញ្ជូលរំលាយរួមផ្សំជាមួយបរិបទនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃ ហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្រ្ត និងសុខភាពរបស់កម្ពុជា​ ។ រួមទាំងការចែករំលែកបទពិសោធន៍នៃ ប្រព័ន្ធដោះស្រាយសុខភាពឆ្លាតវៃទាំងស្រុងរបស់តៃវ៉ាន់ (Total Solutions) ក្រោមយុគសម័យក្រោយ ការរាតត្បាតនៃជំងឺកូវីតមកកម្ពុជា ដែលមានដូចជា វិធានការណ៍ផ្តល់ការបង្ហាត់បង្រៀន សេវាកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ឱសថ និង គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ។ ត្រួសត្រាយរៀបចំប្រព័ន្ធវេជ្ជសាស្រ្ត កម្ពុជាដែលអាចត្រៀមខ្លួនរួចជាស្រេចនាពេលអនាគត បង្កើតទីតាំងមូលដ្ឋានសាកល្បងគំរូក្រៅស្រុក លើសេវាថែទាំសុខភាពពីចំងាយ(តេឡេវេជ្ជសាស្រ្ត) និងប្រព័ន្ធសុខភាពឆ្លាតវៃរបស់តៃវ៉ាន់ ក៏ដូចជា មជ្ឈមណ្ឌល​បម្រុង​ប្រកួត​ប្រជែងជាលក្ខណៈអន្តរជាតិព្រមទាំងអាចនាំចេញទៅក្រៅប្រទេសដទៃទៀតបានផងដែរ ។

កម្មវត្ថុ

ឆ្នាំទី១៖

ក្នុងឆ្នាំទី១នៃគម្រោងដែលមានរយៈពេលបីឆ្នាំនេះ នឹងត្រូវចាប់ផ្តើមបើកដំណើរការដោយការបង្កើតឲ្យ មាននូវតេឡេវេជ្ជសាស្រ្ត និងប្រព័ន្ធសុខភាពឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា ដែលមានរួមផ្សំដោយឱសថ- ស្ថាន គ្លីនិក មន្ទីរពេទ្យ មន្ទីរពិសោធន៏ និងសម្ភារៈបរិក្ខារពេទ្យនានា ។ ដូចនេះ មជ្ឈមណ្ឌលយើងនឹង អាចដើរតួជាគំរូ សំរាប់ជួយគាំទ្រដល់ប្រទេសដទៃបានផងដែរ ។

ឆ្នាំទី២៖

ក្នុងឆ្នាំ២ យើងខ្ញុំនឹងធ្វើការសហប្រតិបត្តិការជាមួយមហាវិទ្យាល័យនៅកម្ពុជា ដើម្បីបង្កើតនូវមន្ទីរពេទ្យ បណ្តុះបណ្តាលឆ្លាតវៃ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្រ្ត ព្រមទាំងរួមបញ្ចូល នឹងប្រព័ន្ធសិក្សាតាមអេឡិកត្រូនិច (E-Learning) ផងដែរ ។

ឆ្នាំទី៣៖

តាមរយៈកិច្ចពិភាក្សារវាងក្រសួងសុខាភិបាលតាមប្រទេស ក្រមសីលធម៌នៃការព្យាបាលគ្លីនិកឆ្លាតវៃ និង វេទិកាផ្លាស់ប្តូរទិន្នន័យវេជ្ជសាស្រ្តនឹងត្រូវបានបង្កើតឡើងតាមប្រព័ន្ធគ្រប់គ្រងឆ្លាតវៃHL-7 ។ ស្រប ពេលជាមួយគ្នានេះដែរ យើងខ្ញុំនឹងស្នើបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការស្រាវជ្រាវវេជ្ជសាស្រ្តអន្តរ- ជាតិ និងផែនការណ៍ស្នើសុំមណ្ឌលស្រាវជ្រាវអន្តរជាតិចំនួនបី ដើម្បីជួយដល់ឧស្សាហកម្មនាំចេញ របស់តៃវ៉ាន់ ។ ម្ស៉ាងវិញទៀត យើងនឹងបង្កើតបណ្តាញវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ជីវៈឆ្លាតវៃដែល មានរាជធានីភ្នំពេញជាស្នូល ព្រមទាំងប្រតិបត្តិគំរូពាណិជ្ជកម្មនៃអ្នកប្រើប្រាស់ចូលរួមសេវាកម្មបែប សេដ្ឋកិច្ចរួម ។

វិភាគទានរំពឹងទុកនៃការស្រាវជ្រាវ

ការរួមបញ្ចូលនៃមន្ទីរពេទ្យគ្រីស្តស៊ានភីងតុង ក្រុមហ៊ុនហ៊ែលស៊ីអាស៊ី មជ្ឈមណ្ឌលស្រាវជ្រាវ អេឃើដឺមៀ ហ្វរម៉ូសានីកា និងស្ថាប័នសុខាភិបាលពាក់ព័ន្ធនានានៅកម្ពុជា យើងនឹងបង្កើត “មជ្ឈ- មណ្ឌលវិទ្យាសាស្ត្រ វេជ្ជសាស្រ្ត និងមនុស្សធម៌តៃវ៉ាន់-កម្ពុជា” នៅភ្នំពេញ ព្រមទាំងបែងចែកមុខងារ ផ្នែកសំខាន់ៗប្រាំ ។
គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងជួយជម្រុញការនាំចេញនូវគ្រឿងបរិក្ខាវេជ្ជសាស្រ្តតៃវ៉ាន់ ឱសថ បរិក្ខាទន្តសាស្រ្ត ។ល។ ជួយជ្រោមជ្រែងក្នុងការស្នើចុះបញ្ញីការឱសថនៅកម្ពុជា ព្រមទាំងធ្វើការផ្សព្វ- ផ្សាយតាមរយៈសិក្ខាសិលា និងវគ្គបណ្តុះបណ្តាលផ្សេងៗផងដែរ ។
យកបន្ទប់ពិគ្រោះជំងឺហ៊ែលស៊ីអាស៊ី នៃមជ្ឈមណ្ឌលស្រាវជ្រាវអេឃើដឺមៀ ហ្វរម៉ូសានីកានៅ ភ្នំពេញ ជាមជ្ឈមណ្ឌលចង្អុលបង្ហាញ ដោយរួមបញ្ចូលនូវវេទិកាគ្រប់គ្រងសុខភាពបែបអ៊ីនធើណេត (cloud management) និងគ្រឿងបរិក្ខាតាមដានសុខភាពសរីរៈ ព្រមទាំងសហការណ៍ជាមួយគ្លីនិកតូចៗ ក្នុងការប្រើប្រាស់ឧបករណ៍តាមដានសុខភាព ។
រចនាកម្មវិធីកញ្ចប់វេជ្ជសាស្រ្តផ្ទាល់ខ្លួន ដែលរួមមានវេទិកាគ្រប់គ្រងសុខភាព ឧបករណ៍តាមដាន សុខភាពផ្ទាល់ខ្លួន ឱសថឧស្សាហ៍ប្រើប្រាស់ ការពិគ្រោះជំងឺជាមួយបុគ្គលិកវេជ្ជសាស្រ្ត ការពិនិត្យ សម្រាកនៅគ្លីនិក និងសេវាកម្មពិគ្រោះអនឡាញ (តេឡេវេជ្ជសាស្រ្ត) ។ល។
បង្កើតវេទិកា/វេបសាយបង្រៀនតាមបែបអេឡិកត្រូនិច (E-Learning) អន្តរជាតិ ព្រមទាំងសហ- ការណ៍ជាមួយសាកលវិទ្យាល័យចេនឡានៃប្រទេសកម្ពុជា ចូលរួមបង្កើតវគ្គបណ្តុះបណ្តាលបុគ្គលិក វេជ្ជសាស្រ្តតាមបែប “រៀនចេះដោយការប្រតិបត្តិ” អំពីរបៀបថែទាំវេជ្ជសាស្រ្តតាំងពីជំងឺស្រួចស្រាវ ដល់ជំងឺរាំរ៉ៃ ដោយរួមផ្សំនឹងAI ។
បង្កើតវេទិកាគ្រប់គ្រងឯកសារវេជ្ជសាស្រ្តអេឡិកត្រូនិច ដែលប្រើប្រាស់ក្នុងមន្ទីរពេទ្យ គ្លីនិក និងតាមផ្ទះ ហើយនិងបង្កើតផែនការណ៍គ្លីនិកឆ្លាតវៃ និងបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្រ្ត ។
បង្កើតវេបសាយច្រើនភាសា ដែលគ្របដណ្តប់លើការអភិវឌ្ឈន៍ការសិក្សាស្រាវជ្រាវ ការសហ- ប្រតិបត្តិការគ្នា និងការផ្សព្វផ្សាយពាណិជ្ជកម្មរវាងការសិក្សា និងឧស្សាហកម្ម ។
បង្កើតវេទិកាគ្រប់គ្រងការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវីទ្យាតាមដានឆ្លាតវៃ ដើម្បីតាមដានសុខទុក្ខពួកគាត់ពេលត្រលប់មកប្រទេសវិញ ។
ផ្សព្វផ្សាយទីតាំងចង្អុលបង្ហាញនៅកម្ពុជាទៅកាន់អនុមជ្ឈមណ្ឌលនៅឥណ្ឌូនេស៊ី អនុមជ្ឈមណ្ឌល នៅ Khanh Hoa ប្រទេសវៀតណាម និងការផ្លាស់ប្តូរបទពិសោធន៏ជាមួយនឹងមជ្ឈមណ្ឌលគោលនៅ ប្រទេសថៃ។
ណែនាំស្ថាប័នតៃវ៉ាន់នានាឲ្យស្នើសុំផែនការណ៍ស្រាវជ្រាវវេជ្ជសាស្រ្តអន្តរជាតិ អំពីទិន្នផលចំនួនបី នៃការសិក្សា និងឧស្សាហកម្ម។