ក្រោយពីទទួលបានសមិទ្ធិផលជាគាប់ប្រសើរពី មជ្ឈមណ្ឌលវិទ្យាសាស្ត្រស្រាវជ្រាវតៃវ៉ាន់-ថៃកន្លងមក គម្រោងយើងបានបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ វេជ្ជសាស្រ្ត និងមនុស្សធម៌តៃវ៉ាន់-កម្ពុជា នៅក្នុង ក្រុមហ៊ុនអេឃើដឺមៀ ហ្វរម៉ូសានីកា ដែលមានអាសយដ្ឋាននៅទីក្រុងភ្នំពេញ ដោយមានការជួយ ជ្រោមជ្រែងពីសំណាក់អនុមជ្ឈមណ្ឌលដទៃនៃប្រទេសផ្សេងៗ ។ មជ្ឈមណ្ឌលយើងមានការសហការ- ណ៍ជាមួយមជ្ឈមណ្ឌលលាងឈាម ដែលបានបង្កើតឡើងដោយមន្ទីរពេទ្យគ្រីស្តស៊ានភីងតុង មន្ទីរពហុ ព្យាបាលអន្តរជាតិខេមា និងសាកលវិទ្យាល័យចេនឡានៃកម្ពុជា ។ ឆ្នាំនេះ យើងបានរៀបចំរួចជាស្រេច នូវបរិក្ខាតេឡេវេជ្ជសាស្រ្ត និងឧបករណ៏ហាត់ស្តារកាយសម្បទា បណ្តុះបណ្តាលបុគ្គលិកវិជ្ជាជីវៈក្នុង តំបន់ បង្កើតសង្វាក់ផ្គត់ផ្គង់បរិក្ខាវេជ្ជសាស្រ្ត និងឱសថ ក៏ដូចជារៀបចំផែនការណ៏ជំហ៊ានដំបូងសំរាប់ គ្លីនិកឆ្លាតវៃខ្នាតតូច ដើម្បីបំពេញបង្រ្គប់ឲ្យបានពេញលេញនូវសេវាកម្ម និងដំណើរការបញ្ជូនអ្នកជំងឺ ទៅព្យាបាលជំងឺនៅតៃវ៉ាន់ ។ ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីតនេះ យើងបានបង្កើតនូវទីតាំង ចង្អុលបង្ហាញការអភិវឌ្ឍ និងស្រាវជ្រាវនៅទីក្រុងតៃប៉ិ ព្រមទាំងបានប្រមូលផ្តុំនូវធនធាននានាពីក្រុម- ហ៊ុន ដៃគូសហការណ៍ និងមន្ទីរពេទ្យក្នុងស្រុក ចូលរួមសាងសង់ទីតាំងចង្អុលបង្ហាញនៅកន្លែងផ្សេងៗ ទៀត ដូចជាសហគមន៍ចុងស៊ីន សង្កាត់ភីងតុង (រួមមានសានទីមិន អ៊ូថៃ និងកុលសម្ព័ន្ធនានានៅលើភ្នំ) និងភឹងហ៊ូ ។ល។ នាថ្ងៃអនាគត សមិទ្ធិផលទាំងនេះនឹងត្រូវបាននាំយកទៅប្រទេសកម្ពុជាទាំងស្រុង ដោយបង្កើតមន្ទីរពេទ្យឆ្លាតវៃ២.០ក្នុងពេលតែមួយ ។ នៅពេលដែលជំងឺកូវីតបានចុះធូរស្រាយអន់ថយ អនុមជ្ឈមណ្ឌលនៅប្រទេសដទៃនឹងត្រូវបានអញ្ជើញមកទស្សនកិច្ច និងរៀនសូត្រនៅមជ្ឈមណ្ឌល កម្ពុជា ដើម្បីទទួលបានបទពិសោធន៍ និងយកទៅអភិវឌ្ឍន៍នៅក្នុងប្រទេសរៀងៗខ្លួន ។